ឯកអគ្គរដ្ឋទូត​រុស្ស៊ី​និយាយថា​គ្មាន​បញ្ហា​ទេ​សម្រាប់​ការលក់ S-400 ទៅ​អ៊ីរ៉ង់

0

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អ៊ីរ៉ង់​បាន​និយាយថា​ទីក្រុង​មូ​ស្គូ​នឹង​មិនមាន​បញ្ហា​អ្វី​ទេ​ក្នុង​ការលក់​ប្រព័ន្ធ​ការពារ​អាកាស​ទំនើប​មួយ​ទៅកាន់​ទីក្រុង​តេ​អេ​រ៉ង់​នៅពេលដែល​ការហាមឃាត់​អាវុធ​របស់​អង្គការសហប្រជាជាតិ​ទៅលើ​សាធារណរដ្ឋ​អ៊ីស្លាម​ដែល​នឹង​ផុតកំណត់​នៅ​ចុងខែ​នេះ។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Fars របស់​អ៊ីរ៉ង់​បានឱ្យដឹងថា​លោក Levan Dzhagaryan បាន​ប្រាប់​កាសែត Resalat daily នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​នេះ​ថា “យើង​បាន​និយាយ​ចាប់តាំងពី​ថ្ងៃ​ដំបូង​ថា​នឹង​គ្មាន​បញ្ហា​អី​ទេ​សម្រាប់​ការលក់​អាវុធ​ទៅឱ្យ​អ៊ីរ៉ង់​ចាប់ពី​ថ្ងៃទី១៩ ខែតុលា​នេះ​ទៅ។

គួររំលឹកថា​កាលពី​ខែសីហា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​បដិសេធ​ចំពោះ​ដំណោះស្រាយ​របស់​សហរដ្ឋ​អាមេរិក​ដែល​ពន្យារពេល​ដល់​ការដាក់ទណ្ឌកម្ម​អាវុធ​លើ​អ៊ីរ៉ង់​ដែល​ពេលនេះ​នឹងត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី១៨ ខែតុលា។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here