កម្លាំងទ័ពនិយាយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងហាម៉ាស (Hamas) ក្នុងតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) នៅយប់ថ្ងៃចន្ទ ក្រោយពីមានគ្រាប់រ៉ុក្កែតមួយបាញ់ចេញពីតំបន់ប៉ាឡេស្ទីន។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យន្ដហោះ IDF (កងកម្លាំងការពារអ៊ីស្រាអែល) បានវាយប្រហារលើប៉ុស្តិ៍យោធាហាម៉ាសនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។
ពុំមានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនអ្នកស្លាប់ និងអ្នករបួសនៅក្នុងការវាយប្រហារនៅតំបន់ហ្គាហ្សាទេ។
យោងតាមប្រភពព័ត៌មានពីកងទ័ពបន្ថែមឲ្យដឹងថា នៅព្រឹកថ្ងៃនេះ ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតមួយទៅលើទឹកដីអ៊ីស្រាអែល។ បើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឱ្យដឹងថា គ្រាប់រ៉ុក្កែតមិនបានបណ្តាលឲ្យមនុស្សរងរបួស និងនាំឲ្យមានការខូចខាតនៅជិតរបងខណ្ឌចែកទឹកដីអ៊ីស្រាអែល និងហ្គាហ្សាទេ។
នៅពេលថ្មីៗនេះ កម្លាំងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធម្មតារវាងសហរដ្ឋអាមេរិក និងអារ៉ាប់រួម និងបារ៉ែនដែលបានបង្កជាកំហឹងយ៉ាងខ្លាំងក្នុងចំណោមប្រជាជនប៉ាឡេស្ទីន។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០