កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល​វាយប្រហារ​ភេរវកម្ម​នៅ​ជិត​តំបន់ Einav បណ្តាលឱ្យ​ភេរ​វករ​ម្នាក់​រងរបួស

0

យុទ្ធជន​សកម្មប្រយុទ្ធ​ជីវី​តា​មួយក្រុម​បញ្ឈប់​ការវាយប្រហារ​ភេរវកម្ម កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ នៅក្បែរ​សហគមន៍​ជ្វី​ហ្វ ស្ថិតនៅ Einav ក្នុង​តំបន់សឹករង​នៃ​កងពលតូច Menashe នៃ​កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល, IDF ។

យោធា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅក្នុង​កំឡុងពេល​ប្រតិបត្តិការ​របស់ IDF នៅ​ជិត​ប៉ុស្តិ៍​យោធា “អ្នក​ប្រយុទ្ធ​ប្រទះឃើញ​ភេរ​វករ​ចំនួន៣នាក់ កំពុង​វាយប្រហារ​នឹង​ដង​ស្រា Molotov (Firebombs) នៅឯ​ទាហាន។

អ្នក​ប្រយុទ្ធ​បាន​វាយប្រហារ​តបត​ដោយ​ការបាញ់​ភេរ​វករ​ម្នាក់​រងរបួស។ ហើយ​ភេរ​វករ២នាក់​ផ្សេងទៀត​បាន​រត់គេចខ្លួន។

នេះ​បើ​យោងតាម​បុគ្គលិក​សន្តិសុខ​ក្នុង​តំបន់ ២នាក់​នេះ​រត់តាម​ទិសដៅ​ទៅកាន់​ភូមិ Kfar Beit Lid ជា​ភូមិ​អារ៉ាប់​ក្បែរ​នោះ។

មិនមាន​របាយការណ៍​ស្តីពី “ការរង​របួស​ក្នុងចំណោម​កងកម្លាំង​អ៊ីស្រាអែល”៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី JewishPress.com ចេញផ្សាយ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here