លោក Trump ប្រើប្រាស់វិធីសាស្រ្តដ៏ភ័យខ្លាចដើម្បីជាការឈ្នះនៅក្នុងរដ្ឋ Midwest

0

ប្រធានាធិបតី Donald Trump បានងាកទៅរកវិធីសាស្រ្តដ៏ភ័យខ្លាចនៅថ្ងៃសៅរ៍ (១៧ តុលា) ខណៈដែលលោកបានចោទប្រកាន់គណបក្សឆ្វេងនិយមពីបទព្យាយាមលុបបំបាត់ប្រវត្តិសាស្ត្រអាមេរិក លុបបំបាត់តម្លៃរបស់អាមេរិកនិងបំផ្លាញរបៀបរស់នៅរបស់អាមេរិកនៅក្នុងទីលានបោះឆ្នោតឡើងវិញសម្រាប់អ្នកបោះឆ្នោតនៅរដ្ឋមីឈីហ្គែន (Michigan )។

នៅមុនការប្រមូលផ្តុំគ្នានៅរដ្ឋ Wisconsin លោក Trump បានប្រាប់អ្នកបោះឆ្នោតនៅ Muskegon រដ្ឋមីឈីហ្គែនថា “គណបក្សប្រជាធិបតេយ្យដែលអ្នកធ្លាប់បានដឹងគឺមិនមានទេ” ។ នៅពេលដែលគាត់ព្យាយាមរក្សាអ្នកបោះឆ្នោតកុំអោយប្រឆាំងនឹងគាត់ លោក Trump បានព្យាយាមលាបពណ៌អ្នកប្រជាធិបតេយ្យថាជា “ការប្រឆាំងនឹងអាមេរិក” គឺនៅលើ “បូជនីយកិច្ចប្រឆាំងនឹងប្រវត្តិសាស្ត្រអាមេរិក” ។ លោកបានប្រាប់អ្នកបោះឆ្នោតថាពួកគេមានកាតព្វកិច្ចដើម្បីចូលរួមជាមួយគណបក្សសាធារណរដ្ឋ។

លោកប្រធានាធិបតីនៅតែត្រូវបានគេមើលងាយដោយការគ្រប់គ្រងរបស់លោកនៃទៅលើរឿងកូវីដ- ១៩ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃកាលពីដើមខែនេះ។ រដ្ឋ Wisconsin បានបំបែកឯតទគ្គកម្មសម្រាប់ករណីឆ្លងវីរុសកូរ៉ូណាថ្មីកាលពីថ្ងៃសុក្រដែលជាលើកទីបីហើយក្នុងមួយសប្តាហ៍នេះ។ រដ្ឋនេះក៏មានអត្រាខ្ពស់បំផុតសម្រាប់ការស្លាប់និងការចូលមន្ទីរពេទ្យជារៀងរាល់ថ្ងៃក្នុងសប្តាហ៍នេះផងដែរ៕

ប្រែសម្រួលដោយ៖ លោក ឆាន សុផា

ប្រភពព័ត៌មាន៖ channelnewsasia

LEAVE A REPLY

Please enter your comment!
Please enter your name here