រកឃើញផ្នូរដ៏ធំនៅអ៊ីរ៉ាក់ក្នុងខេត្ត Kirkuk ដែលក្រុមភេរវករISISបានជីកដាក់សាកសព

0

មន្រ្តីសន្តិសុខក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារនេះថាផ្នូរដ៏ធំមួយនៃប្រជាជនអ៊ីរ៉ាក់រាប់សិបនាក់ដែលត្រូវបានសម្លាប់ដោយក្រុមភេរវករ ISIS ត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Kirkuk ។

មន្រ្តីនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាផ្នូរនៅទីក្រុង Dawood al-Alouka មានសាកសពមនុស្សចំនួន៤៥នាក់ដែលត្រូវបានសម្លាប់ដោយភេរវករ ISIS ។

លោកបាននិយាយថាអាជ្ញាធរកោសល្យវិច្ច័យនឹងគាស់សាកសពយកមកធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណពួកគេ។

គួររំលឹកថាក្រុមភេរវករ ISIS បានការគ្រប់គ្រងពេញលេញនៅរដ្ឋធានី Mosul ក្នុងខេត្ត Salahadin និងខេត្ត Anbar និងបានដណ្តើមកាន់កាប់ទឹកដីនៅខេត្ត Diyala និងខេត្ត Kirkuk កាលពីឆ្នាំ២០១៤។

ក្រុមភេរវកម្មបានបន្សល់ទុករណ្តៅរាប់សិបកន្លែងនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេដែលក្នុងនោះក្រុមប្រឆាំងរាប់ពាន់នាក់ត្រូវបានសម្លាប់ និងបញ្ចុះ។

ក្រោយមកនៅឆ្នាំ ២០១៧ អ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុម ISIS ដោយដណ្តើមបានការកាន់កាប់ទឹកដីរបស់ខ្លួនឡើងវិញ ប្រហែលមួយភាគបីនៃផ្ទៃដីរបស់ប្រទេសដែលត្រូវបានវាយប្រហារដោយក្រុមភេរវករ។ ទោះយ៉ាងណាក្រុមភេរវករនៅមានក្រុមតូចៗរបស់ពួកស្ថិតនៅតាមតំបន់ធំ ៗ នៃប្រទេសអ៊ីរ៉ាក់ និងបើកការវាយប្រហារជាញឹកញាប់។

បេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសអ៊ីរ៉ាក់បានចងក្រងជាឯកសាដែលមានផ្នូរចំនួន២០២កន្លែងនៅក្នុងឆ្នាំ ២០១៨ នៅក្នុងតំបន់ទាំងឡាយដែលបានកាន់កាប់ដោយក្រុមភេរវកម្មដែលក្នុងនោះមានសាកសពពី ៦,០០០ ទៅ ១២,០០០ នាក់ត្រូវបានបញ្ចុះ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here