កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតពាក់ព័ន្ធនឹងសង្គ្រាមនៅបរទេសយេម៉ែនប្រកាសនៅថ្ងៃចន្ទពីការកម្ចាត់សកម្មភាពវាយប្រហារថ្មីរបស់កងជីវពល Houthi។
ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ថា អ្នកនាំពាក្យក្រុមចម្រុះលោក Turki Al Maliki និយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបាញ់ឆ្ពោះទៅភាគខាងត្បូងប្រទេសត្រូវកម្លាំងចម្រុះស្ទាក់ចាប់នៅរសៀលថ្ងៃចន្ទ។
ការវាយប្រហារនោះគឺជាការវាយប្រហារលើក២ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងការវាយប្រហារមុនហើយត្រូវកម្លាំងចម្រុះកម្ចាត់នៅថ្ងៃចន្ទ។
ការវាយប្រហាររបស់កងជីវពលHouthiមានការពង្រឹងកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលរាលការវាយប្រហារទាំងអស់ត្រូវបានទបស្កាត់មុនពេលឈានដល់គោលដៅរបស់ពួកគេ។
សង្គ្រាមស៊ីវិលនៅប្រទេសយេម៉ែនចាប់ផ្តើមកើតមាននៅចុងឆ្នាំ២០១៤ ហើយសម្ព័ន្ធនេះបានធ្វើអន្តរាគមន៍នៅក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្រប្រធានាធិបតីយេម៉ែនលោក Abd-Rabbu Mansour Hadi ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០









