ប្រទេស​ម៉ាឡេស៊ី​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​កូ​វីដ ១៩ ចំនួន ១០៥៤ ករណី ខណៈ​អ្នកស្លាប់​ថ្មី​មាន​ចំនួន ១២ នាក់

0

ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ករណី​ថ្មី​នៃ​ការឆ្លង​កូ​វីដ ១៩ ចំនួន ១.០៥៤ ករណី​កាលពី​ថ្ងៃ​អង្គារ (ទី ៣ ខែវិច្ឆិកា) ដែល​បានធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​ជាតិ​សរុប​ដល់​ទៅ ៣៤.៣៩៣ នាក់។ វា​ក៏មាន​អ្នកស្លាប់​ថ្មី​ដោយសារតែ​មេរោគ​នេះ​ចំនួន ១២ នាក់​រួមទាំង​ក្មេង​ជំទង់​ម្នាក់​ផងដែរ។ ចំនួន​អ្នកស្លាប់​របស់​ប្រទេស​ម៉ាឡេស៊ី​ពី​ជំងឺ​រាតត្បាត​ឥឡូវនេះ​មាន​ចំនួន ២៦៣ នាក់​ហើយ។

ក្នុងចំណោម​ករណី​ថ្មី​នៃ​មេរោគ​កូ​វីដ ១៩ នេះ វា​មាន ១៤ ករណី​ដែលជា​ករណី​នាំចូល​រួមមាន​ជនជាតិ​ម៉ាឡេស៊ី ៣ នាក់​និង​ជនបរទេស ១១ នាក់។ រដ្ឋ​សា​បា​ដែល​បាន​រាយការណ៍​ពី​ការឆ្លង​ចំនួន ៦៧៨ ករណី​មាន​ចំនួន​ជាង​ពាក់កណ្តាល​នៃ​ករណី​ថ្មី​កាលពី​ថ្ងៃ​អង្គារ​នេះ។

អ្នកស្រុក​សា​បា​អាយុ ១៤ ឆ្នាំ​គឺជា​អ្នកស្លាប់​វ័យក្មេង​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​អង្គារ​នេះ។ អគ្គនាយក​សុខាភិបាល​លោក Noor Hisham Abdullah បាន​និយាយថា​បច្ចុប្បន្ន​វា​មាន​អ្នកជំងឺ​ចំនួន ៩៤ នាក់​នៅក្នុង​មណ្ឌល​ថែទាំ​ដែល​ក្នុងនោះ​មាន ៣២ នាក់​ហើយ​បាន​ឆ្លង​មេរោគ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here