អ្នកតំណាង​ជាន់ខ្ពស់​នៃ​សម្ព័ន្ធ​ស៊ីវិល​អង្គការសហប្រជាជាតិ​ថ្កោលទោស​លើ​ការវាយប្រហារ​ភេរវកម្ម​នៅក្នុង​ទីក្រុង​វី​យែ​ន

0

អ្នកតំណាង​ជាន់ខ្ពស់​សម្ព័ន្ធ​ស៊ីវិល​របស់​អង្គការសហប្រជាជាតិ​លោក​Miguel Moratinos នៅ​ថ្ងៃ​អង្គារ ទី០៣ ខែ​វិច្ចិកា​នេះ​ធ្វើការ​ថ្កោលទោស​លើ​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​វី​យែ​ន​ក្នុងប្រទេស​អូទ្រីស។

លោកស្រី​អ្នកនាំពាក្យ​មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក Moratinos បង្ហាញ​សេចក្តី​រន្ធត់ និង​តក់ស្លុត​ចំពោះ​ការវាយប្រហារ​ភរ​វក​ម្ម​ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស។

សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា លោក Moratinos បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​គួរឱ្យ​ស្អប់ខ្ពើម ហើយ​លោក​ថែមទាំង​បាន​សង្កត់ធ្ងន់ថា សកម្មភាព​ភេរវកម្ម​បែបនេះ​មិនអាច​ទទួលយកបាន និង​មិន​សម​ហេតុផល​បើទោះបីជា​វា​កើតឡើង​នៅពេលណា និង​នៅ​ទីកន្លែង​ណាក៏ដោយ។

ក្នុងនាម​ជា​សម្ព័ន្ធ​អង្គការសហប្រជាជាតិ អ្នកតំណាង​ជាន់ខ្ពស់​រូបនេះ​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ធ្វើការ​ជូនពរ​អ្នក​ដែល​រងរបួស​ឲ្យ​បានជា​សះស្បើយ​ឆាប់រហ័ស។ សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា លោក​ក៏បាន​បង្ហាញ​នូវ​ការអាណិតអាសូរ និង​សាមគ្គីភាព​ជាមួយ​ប្រជាជន និងរដ្ឋាភិបាល​អូទ្រីស៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here