ប៉ូលិសស្វីសចាប់ខ្លួនបុរសចំនួនពីរនាក់ក្នុងការស៊ើបអង្កេតសង្ស័យលើករណីវាយប្រហារភេរវកម្ម នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា នៅក្នុងទីក្រុងវីយែនប្រទេសអូទ្រីស ខណៈដែលរដ្ឋអ៊ីស្លាម (អតីត ISIS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ។
ការវាយប្រហារនៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស បានសម្លាប់មនុស្សចំនួន០៤នាក់ និងបណ្តាលឲ្យមនុស្សចំនួន២២នាក់ និងមន្ត្រីប៉ូលិសម្នាក់រងរបួស។ ហេតុការណ៍បាញ់ប្រហាររបស់ខ្មាន់កាំភ្លើង និងក្រុមកាន់ដាវនៅកណ្តាលទីក្រុងវីយែននៅល្ងាចថ្ងៃចន្ទជាការវាយប្រហាររបស់ភេរវករសង្ស័យថាជាអ៊ីស្លាម។
នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ប៉ូលិសស្វីសនិយាយថា ពួកគេបានចាប់ខ្លួនបុរសពីរនាក់ដែលមានអាយុ១៨ និង២៤ឆ្នាំនៅក្នុងទីក្រុង Winterthur ដែលមានទីតាំងនៅចម្ងាយ១០គីឡូម៉ែត្រពីទីក្រុង Zurich ដោយសារពួកគេជាប់សង្ស័យពាក់ព័ន្ធនឹងការវាយប្រហារ។
សមត្ថកិច្ចចាប់បានមនុស្សចំនួន១៤នាក់នៅក្នុងប្រទេសអូទ្រីស ហើយរហូតមកដល់ពេលនេះមានការវាយឆ្មក់ចំនួន ១៨លើកធ្វើឡើង ក្រោយពីធ្វើការស្រាវជ្រាវលើផ្ទះរបស់អ្នកវាយប្រហារដែលស្លាប់។
គេកំណត់អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើង មានឈ្មោះ Kujtim Fejzulai អាយុ២០ឆ្នាំ កូនកាត់សញ្ជាតិអូទ្រីស និងម៉ាសេដ្វានខាងជើង ដែលមានតួនាទីជាអាជ្ញាធរ ហើយលោកក៏ធ្លាប់ជាប់ចោទពីបទភេរវកម្មពីមុនចំពោះការប៉ុនប៉ងចូលរួមជាមួយក្រុមអ្នកប្រយុទ្ធ IS នៅក្នុងប្រទេសស៊ីរី។
យោងតាមប្រភពភ្នាក់ងារសារព័ត៌មាន Amaq របស់អង្គការភេរវករ ដែលមានទាំងរូបភាពបង្ហាញពីអ្នកវាយប្រហារនៅក្រុងវីយែនផងនោះបាននិយាយថា ក្រុមឧទ្ទាម IS បានប្រកាសថា ពួកគេជាអ្នកនៅពីក្រោយការវាយប្រហាររបស់ខ្មាន់កាំភ្លើងនៅទូទាំងទីក្រុងវីយែន។
សេចក្តីរាយការណ៍បញ្ជាក់ថា នៅក្នុងខ្សែរវីដេអូរមួយ ភេរវករបង្ហាញភាពស្មោះត្រង់ចំពោះមេដឹកនាំរដ្ឋអ៊ីស្លាម លោក Abu Ibrahim លោក al-Hashemi និងលោក al-Quraishi ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអូទ្រីសលោក Karl Nehammer មានប្រសាសន៍នៅថ្ងៃអង្គារម្សិលមិញនេះថា លោក Fejzulai ធ្លាប់បានទៅចូលទៅក្នុងកម្មវិធីដែលគួរអោយស្អប់ខ្ពើមមួយប៉ុន្តែបើទោះបីជាមានការអះអាងថា គាត់មានទំនាក់ទំនងក្នុងសង្គមក៏ដោយ ក៏អ្នកវាយប្រហារទំនងជាបានធ្វើសកម្មភាពខុសពីនេះ។
មុនពេលមានហេតុការណ៍បាញ់ប្រហារនៅថ្ងៃចន្ទ ក្នុងទីប្រជុំជន Seitenstettengasse នៃទីក្រុងវីយែន ក្រុមអ៊ីស្លាមនិយមបានថតរូបផុសនៅក្នុងហ្វេសប៊ុកជាមួយលោក Kalashnikov និងមានកាន់កាំបិត ដែលគាត់ប្រើនៅក្នុងពេលធ្វើការវាយប្រហារ។
មេដឹកនាំពិភពលោកបានធ្វើការថ្កោលទោសជារួមចំពោះការវាយប្រហារនេះ ហើយនៅថ្ងៃអង្គារ ចក្រភពអង់គ្លេសបានលើកឡើងថា កម្រិតនៃការគំរាមកំហែងពីអំពើរភេរវកម្មនៅក្នុងប្រទេសរបស់ខ្លួនបានកើនពីចំនួន“ច្រើន”ឡើងដល់កំរិត“ធ្ងន់ធ្ងរ”ដោយនេះមានន័យថា ការវាយប្រហារទំនងជានឹងឡើងខ្ពស់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០