អ្នកឃ្លាំមើលម្នាក់បាននិយាយថាកងកម្លាំងតួកគី និងរុស្ស៊ីកាលពីថ្ងៃចន្ទនេះបានអនុវត្តការល្បាតរួមគ្នាថ្មីមួយនៅជាយក្រុង Aleppo របស់ស៊ីរី។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានដកស្រង់ប្រភពរបស់ខ្លួនដែលបានរាយការណ៍ថា កងកម្លាំងរុស្ស៊ី និងសមភាគីតួកគីរបស់ពួកគេបានធ្វើការល្បាតរួមគ្នានៅឯជាយក្រុងភាគខាងលិចក្រុង Ain al-Arab ដែលស្ថិតនៅភាគខាងកើតជាយក្រុង Aleppo។
ក្រុមឃ្លាំមើលបានបន្ថែមថាការល្បាតរួមគ្នាដែលមានរថយន្ដយោធារុស្ស៊ី និងទួរគីចំនួន ៨ គ្រឿងបានចេញពីភូមិ Ashima នៅព្រំដែនស៊ីរី – ទួរគីស្របពេលដែលមានឧទ្ធម្ភាគចក្ររុស្ស៊ី ២ គ្រឿងហោះហើរ។ ភូមិ Boban ភូមិ Sevtek និងភូមិ Tel Sha’ir ស្ថិតនៅភាគខាងលិចជាយក្រុង Ain al-Arab។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០