ប្រទេស​ម៉ាឡេស៊ី​រាយការណ៍​អំពី​អ្នក​ឆ្លង​មេរោគ​កូ​វីដ ១៩ ថ្មី​ចំនួន ១,០៣២ ករណី​ខណៈ​មនុស្ស​ស្លាប់​ថ្មី​មាន​ចំនួន ៨នាក់

0

ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​កូ​វីដ ១៩ ចំនួន ១០៣២ ករណី​កាលពី​ថ្ងៃ​ពុធ (៤ វិច្ឆិកា) ដែល​ចំនួន​នៃ​ការឆ្លង​សរុប​របស់​ប្រទេស​មាន​ដល់ ៣៥.៤២៥ នាក់។ ក្រសួងសុខាភិបាល​ក៏បាន​និយាយ​ដែរ​ថា វា​មាន​អ្នកស្លាប់​ថ្មី​ចំនួន ៨ នាក់​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​នេះ​កើនឡើង​ដល់ ២៧១ នាក់។

ក្នុងចំណោម​ករណី​ថ្មី​ទាំងនេះ វា​មាន ៣ ករណី​ជា​ករណី​នាំចូល។ រដ្ឋ​សា​បា​មាន​ជាង​ពាក់កណ្តាល​នៃ​ករណី​ថ្មី​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ដោយមាន​ការឆ្លង​ថ្មី​ចំនួន ៦៤៦ ករណី។ រដ្ឋ Selangor បាន​រាយការណ៍​ថា វា​មាន​អ្នក​ឆ្លង​ចំនួន ២៣១ នាក់។

ប្រធានសភា​លោក Azhar Azizan Harun បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​អគារ​សភា​របស់​ប្រទេស​ម៉ាឡេស៊ី​នឹងត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​ប្រសិនបើ​មាន​ករណី​វិជ្ជមាន​នៃ​ការឆ្លង​មេរោគ​កូ​វីដ-១៩ ។ បច្ចុប្បន្ននេះ​សភា​កំពុងបើក​សម័យប្រជុំ​ហើយ​ជាមួយនឹង​ការរៀបចំ​កញ្ចប់​ថវិកា​ឆ្នាំ ២០២១ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​នេះ។ សម័យប្រជុំ​នៅ​សប្តាហ៍​នេះ​ត្រូវបាន​កាត់បន្ថយ​រយៈពេល​ខ្លី​បន្ទាប់ពី​បុគ្គលិក​នៅ​វិមាន​ជាន់ខ្ពស់​បានធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​មេរោគ​កូ​វីដ ១៩ នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here