ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់បានបង្ហាញកាលពីថ្ងៃអង្គារនេះថាអាជ្ញាធរអ៊ីរ៉ង់បានប្រហារជីវិតអ្នកទោសជនជាតិឃឺដចំនួន៧នាក់កាលពីខែតុលានេះ។
អង្គការសិទ្ធិមនុស្ស Hengaw បាននិយាយនៅក្នុងរបាយការណ៍មួយថាការកាត់ទោសប្រហារជីវិតអ្នកទោសចំនួន៧នាក់នេះត្រូវបានធ្វើឡើងស្ថិតនៅក្នុងទីក្រុង Urmia ទីក្រុង Sanandaj និងទីក្រុង Aligudarz។
ក្រុមសិទិ្ធមនុស្សបានបន្ថែមទៀតថាយ៉ាងហោចណាស់មានមនុស្ស៦នាក់ត្រូវបានប្រហារជីវិតពីបទឃាតកម្ម។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២០