ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថាក្រុម ISIS បានប្រហារជីវិតវិស្វករអ៊ីរ៉ាក់ម្នាក់ដែលពួកគេបានចាប់ពង្រត់កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅស្ថិតនៅភាគខាងលិចខេត្ត Anbar ។
លោក Amir Jadaan Fahdawi បានធ្វើការជាមួយអង្គការសហប្រជាជាតិបន្ទាប់ពីគាត់បានចូលនិវត្តន៍ពីរដ្ឋាភិបាល។ គាត់ត្រូវបានគេចាប់ពង្រត់កាលពីខែមុនខណៈដែលគាត់កំពុងត្រួតពិនិត្យការកសាងស្ពាននៅជិតទីក្រុង Rutba ភាគខាងលិចខេត្ត Anbar។
មន្ត្រីក្នុងតំបន់បាននិយាយថាពួកគេបានឃើញភ័ស្តុតាងដែលត្រូវបានបោះពុម្ពផ្សាយដោយក្រុម ISIS ដែលបញ្ជាក់ពីការប្រហារជីវិតលោក Fahdawi ។ ទោះយ៉ាងណាសាកសពរបស់គាត់មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២០