ក្រុមបាតុករថៃបានបែកខ្ញែកគ្នានៅយប់ថ្ងៃអាទិត្យ (៨ វិច្ឆិកា) បន្ទាប់ពីត្រូវបានប្រឈមមុខដោយប៉ូលិស និងកងកំលាំងសន្តិសុខនៅពេលពួកគេបានដើរទៅកាន់ការិយាល័យរាជវាំង។ មុននេះប៉ូលិសបានបាញ់កាណុងបាញ់ទឹកទៅលើក្រុមអ្នកតវ៉ារាប់ពាន់នាក់ដែលបានដើរចេញពីវិមានប្រជាធិបតេយ្យទីក្រុងបាងកកឆ្ពោះទៅកាន់ការិយាល័យរាជវង្សដើម្បីផ្ញើលិខិតទាមទារកំណែទម្រង់រាជាធិបតេយ្យពីព្រះមហាក្សត្រ Maha Vajiralongkorn ។
ប៉ូលិសបានប្រើកាណុងបាញ់ទឹកដើម្បីព្យាយាមបញ្ឈប់ពួកគេប៉ុន្តែអ្នកខ្លះបានចូលទៅដល់តំបន់Sanam Luangជាប់នឹង Grand Palace ។ ក្រុមបាតុករបាននាំគ្នាដង្ហែរក្បួនទៅកាន់ព្រះបរមរាជវាំងដើម្បីប្រគល់ព្រះរាជសារថ្វាយព្រះរាជាដោយមានបំណងប្រាប់ព្រះអង្គពីរបៀបដែលរាជាធិបតេយ្យគួរតែកែខ្លួនដោយខ្លួនឯងស្របតាមប្រព័ន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។
បន្ទាប់ពីការប្រឈមមុខដាក់គ្នាការចរចាបានកើតឡើងរវាងក្រុមអ្នកតវ៉ា និងប៉ូលិសទាក់ទងនឹងការប្រគល់លិខិត។ ប៉ូលិសក៏បានសុំទោសចំពោះការប្រើប្រាស់កាណុងបាញ់ទឹក។ សេចក្តីប្រកាសមួយត្រូវបានអានមុនពេលក្រុមអ្នកតវ៉ាទម្លាក់លិខិតរបស់ពួកគេចូលទៅក្នុងប្រអប់ដែលត្រូវបានទុកចោលនៅខាងក្រៅព្រះបរមរាជវាំងដែលត្រូវបានប្រមូលដោយ Royal Household Bureau៕