សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដំបូងបង្អស់នៅទូទាំងពិភពលោកចាប់តាំងពីការរាតត្បាតនៃការឆ្លងរាលដាលនេះកើនឡើងដល់ទៅ ១០ លាននាក់។ សម្រាប់រលកទី ៣ នៃវីរុសកូវីដ-១៩ បានរាលដាលពាសពេញប្រទេសផងដែរ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ (៨ វិច្ឆិកា) ។
ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់នេះបានកើតឡើងនៅថ្ងៃតែមួយដែលករណីឆ្លងវីរុសកូវីដ ១៩ នេះកើនលើសពី ៥០ លាននាក់។ សហរដ្ឋអាមេរិកបានរាយការណ៍អំពីករណីមួយលានករណីក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះដែលជាអត្រាខ្ពស់បំផុតនៃការឆ្លងចាប់តាំងពីប្រទេសនេះបានរាយការណ៍ពីករណីឆ្លងវីរុសនេះដំបូងគេនៅរដ្ឋវ៉ាស៊ីនតោនកាលពី ២៩៣ ថ្ងៃមុន។
ប្រទេសនេះបានរាយការណ៍ថាវាមានចំនួន ១៣១.៤២០ ករណីនៃការឆ្លងកូវីដ ១៩ កាលពីថ្ងៃសៅរ៍ និងបានរាយការណ៍ថាវាមានការឆ្លងជាង ១០០,០០០ ករណីចំនួន ៤ ដងក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
របាយការណ៍ជាមធ្យមប្រចាំថ្ងៃ ៧ ថ្ងៃរបស់សហរដ្ឋអាមេរិកមានចំនួន ១០៥.៦០០ ករណីដែលកើនឡើងយ៉ាងហោចណាស់ ២៩ ភាគរយគឺមានចំនួនច្រើនជាងអត្រារួមសម្រាប់ឥណ្ឌានិងបារាំងដែលជាប្រទេសរងឥទ្ធិពលអាក្រក់បំផុតពីរនៅអាស៊ីនិងអឺរ៉ុប។ ជនជាតិអាមេរិកជាង ២៣៧,០០០ នាក់បានស្លាប់ដោយសារជំងឺកូវីដ ១៩ ចាប់តាំងពីជំងឺដែលបណ្តាលមកពីវីរុសនេះត្រូវបានលេចចេញជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុននេះ៕