បំផ្ទុះ​គ្រាប់បែក​កែច្នៃ​សម្លាប់​បុគ្គលិក​សន្តិសុខ​ពីរ​នាក់​ស្ថិតនៅ​ជិត​ទីក្រុង Tuz Khurmatu

0

យ៉ាងហោចណាស់​បុគ្គលិក​សន្តិសុខ​អ៊ីរ៉ាក់​ពីរ​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការផ្ទុះ​គ្រឿងផ្ទុះ​កែច្នៃ ដែល​ស្ថិតនៅ​ខាងក្រៅ​ទីក្រុង Tuz Khurmatu ភាគ​ខាងជើង​ខេត្ត Salahaddin ។

ប្រភពពី​ប៉ូលិស​បាន​និយាយថា​ការផ្ទុះ​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នៅពេលដែល​ក្បួន​សន្តិសុខ​មួយ​កំពុង​បើកបរ​នៅលើ​ផ្លូវ​ក្នុង​តំបន់ Sileman Bag។

ប្រភព​បាន​និយាយថា​ប៉ូលិស​ម្នាក់ និង​អ្នក​ប្រយុទ្ធ​ម្នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​កង​ជីវពល Shia នៃ​កងកម្លាំងប្រដាប់អាវុធ Hashd al-Shaabi ត្រូវបាន​សម្លាប់។

តំបន់​ផ្ទុះ​នេះ​ត្រូវបាន​ឡោមព័ទ្ធ ប៉ុន្តែ​មិនទាន់មាន​ការចាប់ខ្លួន​ណា​ម្នាក់​នៅឡើយ​ទេ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here