ក្រុមសកម្មប្រយុទ្ធ ISIS នៅយប់ថ្ងៃអាទិត្យនេះបានវាយប្រហារលើប៉ុស្តិ៍យោធាមួយកន្លែងស្ថិតនៅខាងក្រៅរដ្ឋធានីអ៊ីរ៉ាក់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់។
តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាក្រុមសកម្មប្រយុទ្ធនៅក្នុងរថយន្តចំនួន៤ គ្រឿងបានវាយឆ្មក់លើប៉ុស្តិ៍យោធាដែលស្ថិតនៅភាគនិរតីស្រុក al-Radhwaniya នៃរដ្ឋធានីបាដាដដោយប្រើប្រាស់គ្រាប់បែកដៃ និងអាវុធស្វ័យប្រវត្តិ។
យោធាអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតថាក្រុមភេរវករ បានវាយប្រហារទៅលើទីតាំងរបស់កងជីវពលស៊ុននីដែលគាំទ្រដោយរដ្ឋាភិបាលដោយបានសម្លាប់មនុស្ស៤នាក់ និង៣នាក់ផ្សេងទៀតរងរបួស។
ការស៊ើបអង្កេតមួយកំពុងតែដំណើរការនៅពេលដែលសន្តិសុខ និងកងកំលាំងប៉ូលិសកំពុងដឹកនាំប្រតិបត្តិការស្វែងរកពួកសកម្មប្រយុទ្ធ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២០