ប្រទេស​អេ​ហ្ស៊ី​ប​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​នៅ​ជិត​រដ្ឋធានី​អ៊ីរ៉ាក់

0

នៅ​ថ្ងៃ​ចន្ទ ទី០៩ ដើម​សប្តាហ៍​នេះ​ក្រសួងការបរទេស​អេ​ហ្ស៊ី​ប​ធ្វើការ​ថ្កោលទោស​ខ្លាំង​បំផុត​លើ​ការវាយប្រហារ​ដែល​កើតឡើង​នៅ​ភាគ​និរតី​នៃ​រដ្ឋធានី​បា​កដាដ​ប្រទេស​អ៊ីរ៉ាក់។

ក្រសួងការបរទេស​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​អេ​ហ្ស៊ី​ប​បន្តធ្វើ​ការគាំទ្រ​ដល់​ប្រទេស​អ៊ីរ៉ាក់​នៅក្នុង​ការចាត់វិធានកា​រ​ចាំបាច់​ណាមួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​សកម្មភាព​ភេរវកម្ម​គ្រប់​រូបភាព​ដើម្បី​ថែរក្សា​ស្ថេរភាព និង​សន្តិសុខ​របស់​ប្រទេស។

រដ្ឋាភិបាល​អេ​ហ្ស៊ី​ប និង​ប្រជាជន​អេ​ហ្ស៊ី​ប​បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិ​បាល​អ៊ីរ៉ាក់ និង​ប្រជាជន​អ៊ីរ៉ាក់​ចំពោះ​ឧប្បត្តិហេតុ​ដ៏​សាហាវ​នេះ ហើយ​ថែមទាំង​បាន​ជូនពរ​ដល់​អ្នករងរបួស​ឱ្យបាន​ឆាប់​ជាសះស្បើយ។

សូម​រំលឹក​ផងដែរ​ថា មនុស្ស​ចំនួន០៤នាក់​ស្លាប់ និង​ចំនួន០៣នាក់​ផ្សេងទៀត​រងរបួស​នៅ​យប់​ថ្ងៃអាទិត្យ​ក្នុងការ​វាយប្រហារ​រប​ស់​សមាជិក​រដ្ឋ​អ៊ីស្លាម​នៅ​ទីតាំង​យោធា។ ទីតាំង​នោះ​គ្រប់គ្រង​ដោយ​កងកម្លាំង​ការពារ​សន្តិសុខ Sunni គាំទ្រ​ដោយ​រដ្ឋាភិបាល ឬ​គេ​ហៅថា ក្រុម Sahwa ឬ​កម្លាំង Awakening Council នៅក្នុង​ភូមិ​មួយ​នៅ​តំបន់ al-Radwaniyah ភាគ​និរតី​នៃ​ទីក្រុង​បា​កដាដ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here