ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ថា សមាជិកកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានចូលរួមក្នុងសង្គ្រាមប្រទេសយេម៉ែន ដោយបានធ្វើការទប់ស្កាត់ការវាយប្រហារលើកទី០២របស់កងជីវពល Houthi នៅថ្ងៃចន្ទ។
អ្នកនាំពាក្យកម្លាំងចម្រុះ លោក Turki Al Maliki មានប្រសាសន៍ថា កងកម្លាំងចម្រុះបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកមួយផ្សេងទៀតដែលកំពុងហោះឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសយេម៉ែន។
សូមរំលឹកផងដែរថា នៅព្រឹកថ្ងៃចន្ទ កងកម្លាំងចម្រុះប្រកាសថា បានកម្ទេចយន្តហោះគ្មានមនុស្សបើកមួយគ្រឿងនៅក្នុងប្រទេសយេម៉ែនផងដែរ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០