ក្រុមប្រតិបត្ដិការពិសេស (SoG) នៃប៉ូលិស Jammu and Kashmir និងកងកម្លាំង Assam Rifles ១០ បានបង្ក្រាបកន្លែងលាក់ខ្លួនរបស់ភេរវករ ដោយបានរកឃើញឃ្លាំងសម្ងាត់ដ៏ធំនៃអាវុធ។
ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខបានបណ្តេញកន្លែងលាក់ខ្លួនរបស់ភេរវករ និងបានរកឃើញឃ្លាំងសម្ងាត់អាវុធ និងគ្រាប់រំសេវដ៏ធំមួយនៅក្នុងតំបន់ Jammu and Kashmir នៅស្រុក Poonch កាលពីថ្ងៃចន្ទ។
នេះបើតាមសម្តីរបស់លោក Ramesh Angral ឧត្តមស្នងការប៉ូលិសជាន់ខ្ពស់ ស្ថិតនៅក្នុងប្រតិបត្តិការស្វែងរករួមគ្នាមួយត្រូវបានបង្កើតឡើងដោយក្រុមប្រតិបត្តិការពិសេស (SoG) នៃប៉ូលិសតំបន់ពិសេស Jammu and Kahmir និងកងកម្លាំង Assam Rifles ១០ នៃកងទ័ពនៅក្នុងតំបន់ Kimiri ស្រុក Poonch កាលពីព្រឹកថ្ងៃចន្ទ ។
ទន្ទឹមនេះ លោក Ramesh Angral ក៏បាននិយាយថា កាបូបដ៏ធំមួយដែលមានអាវុធជាច្រើនដើម និងគ្រាប់រំសេវជាច្រើន ត្រូវបានលាក់នៅក្រោមផ្ទាំងថ្មក្បែរ បន្ទាត់ពីមានការត្រួតពិនិត្យត្រូវបានគេរកឃើញ នៅក្នុងអំឡុងពេលនៃការប្រតិបត្តិការស្រាវជ្រាវ។
នេះបើតាមសម្តីរបស់លោក Ramesh Angral បន្ថែមទៀតថា អាវុធ និងគ្រាប់រំសេវរួមមាន កាំភ្លើង AK-៥៦ ចំនួន ៤ដើម, បង់គ្រាប់ AK ចំនួន៤បង់, គ្រាប់ AK ១៤១គ្រាប់, គ្រាប់បែក AGL ២គ្រាប់, គ្រាប់បែកដៃ២គ្រាប់ កំណត់ហេតុប្រចាំថ្ងៃ, កាបូបអូដ្ឋមួយគ្រឿងក្រៅពីគ្រឿង AK និងសាក់កាដូរមួយ។
លោកបាននិយាយថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា តម្រុយអំពីការលួចរត់ចូលជ្រលងភ្នំកាស្មៀរ របស់ក្រុមភេរវករសកម្មប្រយុទ្ធ Lashker-e Taiba ។
គួរបញ្ជាក់ថា លោកបាននិយាយថា ក្រុមហ៊ុន FIR ត្រូវបានចុះបញ្ជីនៅក្នុងស្ថានីយ៍ប៉ូលិសស្រុក Poonch មានពាក់ព័ន្ធនៅក្នុងករណីនេះ ដូចនេះដំណើរការស៊ើបអង្កេតបន្ថែមកំពុងបន្ត។
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី Thenortheasttoday ចេញផ្សាយថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០