មន្ត្រីនិយាយថា កងកម្លាំងប៉ូលិសនៅក្នុងតំបន់ Puntland របស់ប្រទេសសូម៉ាលីនៅថ្ងៃអង្គារ បានចាប់ខ្លួនសមាជិកក្រុមសកម្មប្រយុទ្ធ al-Shabab ចំនួន០៧នាក់ក្នុងអំឡុងពេលធ្វើប្រតិបត្តិការសន្តិសុខនៅក្នុងទីប្រជុំជន Galkayo ក្នុងតំបន់ Mudug ភាគកណ្តាលប្រទេសសូម៉ាលី។
លោក Mumin Abdi Shire មេបញ្ជាការប៉ូលិសរដ្ឋ Puntland ក្នុងក្រុង Galkayo ប្រាប់អ្នកកាសែតថា ក្នុងចំណោមសមាជិកសកម្មប្រយុទ្ធទាំង០៧នាក់នោះមានមេបញ្ជាការ al-Shabab ចំនួន ០២នាក់។ លោក Shireមានប្រសាសន៍ថា៖“កងកម្លាំងរបស់យើងបានចាប់ខ្លួនសមាជិកសកម្មប្រយុទ្ធចំនួន០៧នាក់ដោយក្នុងនោះរួមទាំងមេបញ្ជាការរបស់ពួកគេចំនួន០២នាក់ នៅក្នុងប្រតិបត្តិការសន្តិសុខមួយនៅភាគខាងជើងនៃទីប្រជុំជន Galkayo នៃរដ្ឋ Puntland ។ យើងនឹងប្រគល់ពួកគេទៅតុលាការដើម្បីឱ្យពួកគេប្រឈមមុខនឹងយុត្តិធម៌ “។
លោកបន្ថែមថា កងកម្លាំងនឹងពង្រឹងប្រតិបត្តិការសន្តិសុខប្រឆាំងនឹងសកម្មប្រយុទ្ធal-Shabab ក្នុងតំបន់ដើម្បីជួយស្តារសន្តិភាពនៅក្នុងទីក្រុង៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០