ឧបករណ៍​ផ្ទុះ​បាន​បំផ្លាញ និង​យកចេញ ដោយ​អ្នកជំនាញ​គ្រាប់បែក នៅ​តំបន់ Braddan នៃ​រដ្ឋ Isle of Man ចក្រភព​អង់គ្លេស

0

ប៉ូលិស​បាន​និយាយថា ឧបករណ៍​មិនទាន់​ផ្ទុះ​មួយ​ត្រូវបាន​អ្នកជំនាញ​កម្ចាត់​គ្រាប់បែក​បាន​បំផ្លាញ​និង​យកចេញ នៅ​តំបន់ Braddan នៅ​រដ្ឋ Isle of Man ។

ឧបករណ៍ ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​រកឃើញ​នៅក្នុង​អគារ​ដែល​កំពុង​សាងសង់ ស្ថិតនៅ​កសិដ្ឋាន​ឧស្សាហកម្ម​កណ្តាល ក្នុង​តំបន់ Braddan វេលា​ម៉ោង​ប្រហែល ១២:៣០ GMT កាលពី​ថ្ងៃអាទិត្យ។

អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់ នៃ​រដ្ឋ Isle of Man មិនបាន​បញ្ជាក់​អំពី​ជា​របស់​អ្វី​នោះទេ ក៏ប៉ុន្តែ​បាន​និយាយថា “វា​មិន​ដូច​ការគិត​ដំបូង​ទេ។

គាត់​បាន​បន្ថែមទៀតថា វា​ត្រូវបាន​ដោះស្រាយ​រួចរាល់​ដោយ “អង្គភាព​ជំនាញ” ។

ការចូល​ទៅកាន់​ទីតាំង​ត្រូវបាន​បើក​ឡើងវិញ និង​អាជីវកម្ម​នៅក្នុង​តំបន់​នោះ ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ។

ក្រុម​អ្នកជំនាញ​ខាង​ដោះ​គ្រាប់បែក​បាន​ទៅដល់​កោះ Isle of Man នោះ ដែល​ធ្វើដំណើរ​ចេញពី​ចក្រភព​អង់គ្លេស បន្ទាប់ពី​ការហៅ​ទូរស័ព្ទ​ដោយ​កម្លាំង​កាលពី​ថ្ងៃ​ចន្ទ។

អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា ក្រុម​នេះ​នឹង​ស្ថិតនៅលើ​កោះ​នេះ​រហូតដល់​ថ្ងៃ​ពុធ ហើយនឹង​នៅ​ដាច់​ឆ្ងាយ​ដោយ​ខ្លួនឯង​ដាច់ដោយឡែក​រហូតដល់​ពួកគេ​ចាកចេញ ស្របតាម​ការ​រឹតបណ្តឹង​របស់​ម៉ូ​ហ្សឹ​ម​កូ​វីដ-១៩ ៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន

ប្រភពព័ត៌មាន​ពី BBCចេញផ្សាយ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here