រកឃើញ​គ្រឿងផ្ទុះ​កែ​ច្ឆៃ​ចំនួន ១៥៥គ្រាប់ ​ដែល​ផលិត​ដោយ​ក្រុម ​ISIS នៅ​កន្លែង​លាក់ខ្លួន​ក្នុង​ខេត្ត ​Kirkuk

0

ប៉ូលិស​សហព័ន្ធ​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​រកឃើញ​កន្លែង​លាក់ខ្លួន​របស់​ក្រុម ISIS ដែល​ស្ថិតនៅក្នុង​ខេត្ដ Kirkuk ដែលជា​ខេត្ត​មាន​វិវាទ ដែលជា​ទីកន្លែង​ដែលមាន​គ្រឿងផ្ទុះ​កែច្នៃ​ចំនួន ១៥៥គ្រាប់​ត្រូវបាន​រក្សាទុក។

អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា​កន្លែង​លាក់ខ្លួន​នេះ​មាន​ទីតាំង​ស្ថិតនៅ​ជិត​ស្រុក Dibis ភាគ​ខាងជើង​នៃ Kirkuk ត្រូវបាន​គេ​វាយឆ្មក់​ដោយ​ផ្អែកលើ​ព័​ត៌​ចារកម្ម​ដែល​ទទួលបាន។

អ្នកនាំពាក្យ​រូបនោះ​បាន​ប្រាប់​ឱ្យដឹងទៀតថា​រ៉ុក្កែត Katyusha ចំនួន ៦ដើម និង​សម្ភារៈ​គ្រឿងផ្ទុះ​ផ្សេងទៀត​ក៏ត្រូវ​បាន​រឹបអូស​ចេញពី​កន្លែង​នោះ​ផងដែរ។

គ្រាប់បែក​ទាំងនេះ​ក្រោយមក​ត្រូវបាន​យកចេញ​ពី​ទីតាំង​ដោយ​សុវត្ថិភាព និង​ត្រូវបាន​ដោះចេញ​គ្រឿងផ្ទុះ​កែ​ច្ឆៃ​ចំនួន១៥៥គ្រាប់​ដែល​ផលិត​ដោយ​ក្រុម​ISIS ដែល​ត្រូវបាន​រកឃើញ​នៅ​កន្លែង​លាក់ខ្លួន​ក្នុង​ខេត្ត Kirkuk។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here