រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់លោក Jumaa Adnan បានបង្ហើបឱ្យដឹងថាប្រទេសរបស់លោកគ្រោងនឹងទិញយន្ដហោះចម្បាំង Dassault Rafale ពីប្រទេសបារាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារនេះលោក Adnan បាននិយាយថាលោកបានពិភាក្សាលើបញ្ហានេះជាមួយសមភាគីបារាំងរបស់លោកក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុន។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានផែនការទិញយន្តហោះ Dassault Rafale ផលិតនៅបារាំងជំនាន់ទី៤ ដោយបង្ហាញថាផែនការនេះស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយក្រសួងនឹងដាក់សំណើរនេះដើម្បីទទួលបានការយល់ព្រមពីក្រុមប្រឹក្សារដ្ឋមន្ត្រី។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០