ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត (SPA) រាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន០២នាក់រួមទាំងជនជាតិក្រិចចំនួន០១នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយនៅថ្ងៃពុធ ទី១១ នៅក្នុងទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប់។
SPA និយាយថា ការវាយប្រហារកំណត់គោលដៅលើព្រឹត្តិការណ៍ការទូតមួយដែលធ្វើឡើងនៅពេលព្រឹកបណ្តាលឲ្យបុគ្គលិកស្ថានទូតក្រិក និងមន្ត្រីសន្តិសុខអារ៉ាប៊ីសាអូឌីតរងរបួសស្រាល។
មន្ត្រីមានសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ហើយនៅក្នុងហេតុការណ៍នោះមានមន្ត្រីកុងស៊ុលជាច្រើនបានស្ថិតនៅក្នុងហេតុការណ៍វាយប្រហារ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០