សម្ព័ន្ធអារ៉ាប់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្ដហោះគ្មានមនុស្សបើកប្រដាប់អាវុធដែលហោះសំដៅទៅលើអារ៉ាប៊ីសាអូឌីតនៅដែនអាកាសយេម៉ែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតអ្នកនាំពាក្យកងកម្លាំងចម្រុះលោកវរសេនីយ៍ឯក Turki Al-Maliki បាននិយាយថាកងកម្លាំងចម្រុះបានស្ទាក់ចាប់ និងបំផ្លាញនៅក្នុងដែនអាកាសយេម៉ែននៅល្ងាចថ្ងៃព្រហស្បតិ៍នេះលើយន្តហោះគ្មានមនុស្សបើកដែលផ្ទុកដោយគ្រាប់បែកមួយគ្រាប់បានបើកជាប្រព័ន្ធ និងជាចេតនាធ្វើឡើងដោយក្រុមកងជីវពលភេរវករ Houthi ដែលមានគោលដៅលើជនស៊ីវិលនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
កម្លាំងចម្រុះបានកម្ទេចយន្តហោះគ្មានមនុស្សបើកដែលផ្ទុះនៅថ្ងៃព្រហស្បតិ៍នេះ ហើយកងនាវាចររបស់ខ្លួនក៏បានបំផ្លាញទូកផ្ទុកដោយគ្រឿងផ្ទុះចំនួនពីរគ្រឿងដែលស្ថិតនៅភាគខាងត្បូងនៃសមុទ្រក្រហមដែលបានបើកដំណើរការដោយកងជីវពល Houthi កាលពីថ្ងៃពុធ។
គួររំលឹកថាកងជីវពល Houthi បានបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកឆ្លងកាត់ព្រំដែននាពេលថ្មីៗនេះនៅក្នុងការប្រឆាំងដោយឥតលាក់លៀមនៃច្បាប់មនុស្សធម៌អន្តរជាតិ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០