អ្នកទាំងពីរនាក់ មានវ័យ ៣៤ ឆ្នាំនិងមកពីភាគខាងកើតនៃទីក្រុងឡុងដ៍ ត្រូវបានគេចាប់ខ្លួននៅក្នុងផ្សារទំនើប Pall នៅជាប់នឹង Trafalgar Square ទៅផ្លូវ St James’s ភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ។
មន្ត្រីជំនាញបានស្រាវជ្រាវទាំងបុរសទាំងពីរនាក់ និងរថយន្ត។ ពួកគេត្រូវបានចាប់ខ្លួន ដោយសង្ស័យពីការរៀបចំសកម្មភាពភេរវកម្ម ដែលផ្ទុយនឹងផ្នែកទី៥ នៃច្បាប់ភេរវកម្មឆ្នាំ២០០៦។
អង្គភាពប្រឆាំងភេរវកម្មរបស់ប៉ូលិសកំពុងដឹកនាំការស៊ើបអង្កេត។
“សូមប្រយ័ត្នប្រយែង”
មេបញ្ជាការ Richard Smith បាននិយាយថា “ជារៀងរាល់ថ្ងៃមន្ត្រីប៉ូលិសកំពុងល្បាតពាសពេញរដ្ឋធានី ដោយសង្កេកមើលនូវឥរិយាបថគួរឱ្យសង្ស័យ និងបញ្ឈប់មនុស្សដែលគួរឱ្យសង្ស័យដែលអាចជាប់ទាក់ទងនឹងបទឧក្រិដ្ឋនានា”
សាធារណជនអាចជួយយើងបន្តរក្សាទីក្រុងឡុងដ៍ឱ្យមានសុវត្ថិភាពដោយការប្រុងប្រយ័ត្ន និងរាយការណ៍ឥរិយាបទគួរឱ្យសង្ស័យណាមួយដល់ប៉ូលិស។ កម្រិតនៃការគំរាមកំហែងភេរវកម្មចក្រភពអង់គ្លេសត្រូវបានកើនឡើងច្រើនទៅ និងធ្ងន់ធ្ងរកាលពីសប្តាហ៍មុន នោះមានន័យថាការវាយប្រហារលើដីចក្រភពអង់គ្លេស “កម្រិតខ្ពស់” ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Priti Patel បាននិយាយថាការសម្រេចចិត្តដាក់ចេញនូវ “វិធានការប្រុងប្រយ័ត្ន” បន្ទាប់ពីមានការវាយប្រហារអ៊ីស្លាមនៅក្នុងប្រទេសអូទ្រីស និងបារាំង៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី BBCចេញផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០