កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែលចូលរួមសង្គ្រាមនៅប្រទេសយេម៉ែនប្រកាសនៅថ្ងៃព្រហស្បតិ៍អំពីការកម្ចាត់ការវាយប្រហារពីយន្តហោះដ្រូនរបស់កងជីវពល Houthi។
ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ថា អ្នកនាំពាក្យរបស់កងកម្លាំងចម្រុះលោកឧត្តមសេនីយ៍ទោ Turki Al Malki មានប្រសាសន៍ថា យន្តហោះដ្រូនមួយគ្រឿងបានហោះឆ្ពោះទៅតំបន់ភាគខាងត្បូងនៃប្រទេសត្រូវបានកម្លាំងចម្រុះស្ទាក់ចាប់។
កម្លាំងចម្រុះប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះអំពីការបំផ្លាញយន្ដហោះដ្រូនដែលផ្ទុកគ្រាប់បែករបស់កងជីវពល Houthi នៅក្នុងប្រទេសយេម៉ែន មុនពេលយន្តហោះដ្រូននោះហោះទៅដល់គោលដៅរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
កម្លាំងសម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានចូលរួមនៅក្នុងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសយេម៉ែនដែលសង្គ្រាមនោះបានចាប់ផ្តើមនៅចុងឆ្នាំ២០១៤ ហើយនៅក្នុងឆ្នាំ២០១៥ កម្លាំងចម្រុះបានគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយលោក Abd-Rabbu Mansour Hadi៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០