ប៉ូលិស​រកឃើញ​កន្លែង​លាក់ខ្លួន​ចំនួន៥កន្លែង​របស់​ពួក​ISស្ថិតនៅក្នុង​ខេត្ត Kirkuk

0

ប៉ូលិស​សហព័ន្ធ​អ៊ីរ៉ាក់​កាលពី​ថ្ងៃអាទិត្យ​នេះ​បានធ្វើ​ប្រតិបត្តិការ​បោសសំអាត​នៅ​ភាគខាងត្បូង​ខេត្ត Kirkuk និង​បាន​រកឃើញ និង​បំផ្លាញ​កន្លែង​លាក់ខ្លួន​របស់​ពួក IS ចំនួន៥កន្លែង។

នាយកដ្ឋាន​ប៉ូលិស​សហព័ន្ធ​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា​ប្រតិបត្តិ​ការដែល​គាំទ្រ​ដោយ​យន្តហោះ​ដ្រូ​ន​ត្រូវបាន​ធ្វើឡើង​នៅ​ជុំវិញ​ភ្នំ Dolan ស្រុក Daquq ភាគខាងត្បូង​ខេត្ត Kirkuk។

កន្លែង​លាក់ខ្លួន​ទាំងនោះ និង​រទេះសេះ២ត្រូវបាន​បំផ្លាញ​បន្ទាប់ពី​បាន​ឆែកឆេរ​ទីធ្លា និង​ប្រទះ​ឃើញថា​គ្មាន​សព្វាវុធ​យោធា។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here