អ្នកឃ្លាំមើលម្នាក់បាននិយាយថាការគ្រាប់មីនមួយគ្រាប់បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍នេះបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និងបណ្តាលឱ្យជនស៊ីវិល៣នាក់ផ្សេងទៀតរងរបួសនៅក្នុងរថយន្តមួយស្ថិតនៅក្នុងភូមិ Manyan ទីក្រុង Aleppo ប្រទេសស៊ីរី។
គួររំលឹកថាមុននេះនៅថ្ងៃទី៨ ខែវិច្ឆិកាយ៉ាងហោចណាស់មានជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួសក្នុងការផ្ទុះស្រដៀងគ្នានេះដែរ ខណៈពួកគេកំពុងប្រមូលផលអូលីវនៅលើដីស្រែក្នុងតំបន់ Qasr Al-Mkharam ស្ថិតនៅភាគខាងជើងជាយក្រុង Hama។
យោងតាមក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថាមនុស្សយ៉ាងតិច ៣៧៥នាក់ក្នុងនោះមានស្រី៧១នាក់ និងកុមារ១១១នាក់ត្រូវបានសម្លាប់ដោយសារគ្រាប់មីន ដោយសារគ្រាប់កែច្នៃ ក៏ដូចជាការដួលរលំនៃអគារលំនៅដ្ឋានដែលស្ថិតនៅតំបន់ផ្សេងៗក្នុងប្រទេសស៊ីរីចាប់តាំងពីខែមករា ឆ្នាំ២០១៩មក។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០