ខ្មាន់កាំភ្លើង​វាយប្រហារ​សាលារៀន​នៅ​ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា

0

ប៉ូលិស​នៅក្នុង​តំបន់​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​បានធ្វើការ​វាយប្រហារ​ទៅលើ​សាលារៀន​នៅ​រដ្ឋ Kaduna ភាគ​ខាងជើង​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​ដោយបាន​ចាប់ខ្លួន​សាស្ត្រាចារ្យ​ម្នាក់ និង​កូនក្មេង​ចំនួន​ពីរ​នាក់។

លោក Mohammed Jalige អ្នកនាំពាក្យ​ប៉ូលិស​នៅ​រដ្ឋ Kaduna ភ្នាក់ងារ​សារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ប្រតិបត្តិការ​ប៉ូលិស​ត្រូវគេ​ពង្រាយ​ដើម្បី​ការពារ​តំបន់​នោះ មានការ​តាមដាន​ជនដៃដល់ និង​ជួយសង្គ្រោះ​ជនរងគ្រោះ។

មន្ត្រី​ព័ត៌មាន​ប៉ូលិស​និយាយថា ខ្មាន់កាំភ្លើង​បាន​ចូលទៅ​លុកលុយ​សាលា Nuhu Bamali Polytechnic នៅ​តំបន់ Zaria នៅ​យប់​ថ្ងៃ​សៅរ៍​ហើយ​ជនរងគ្រោះ​ត្រូវគេ​ចាប់ខ្លួន។ ខ្មាន់កាំភ្លើង​បាន​បាញ់​សំដៅ​ទៅលើ​អាកាស​ដើម្បី​បំភ័យ​សិស្ស និង​គ្រូ ក្រោយពី​ពួកគេ​បាន​បង្ខំ​គ្រូ និង​សិស្ស​ទាំងនោះ​ឲ្យ​ចូល​សាលារៀន។ សាស្ត្រាចារ្យ​ដែល​បង្រៀន​នៅ​សាលា​វិស្វកម្ម​មន្ទីរ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ចនៃ​ពហុបច្ចេកទេស ក្រោយមក​ត្រូវបាន​គេ​នាំ​ចេញពីផ្ទះ​របស់គាត់​ទៅ​កន្លែង​ដែល​មិន​ធ្លាប់​ស្គាល់។

លោក Shehu បញ្ជាក់​បន្ថែមថា ឪពុក​របស់​ក្មេង​ដែល​គេ​ចាប់​យកទៅ​ទាំងពីរ​នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ឲ្យ​របួស និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៦ ខែ​វិច្ចិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here