មនុស្សចំនួនពីរនាក់ត្រូវគេសម្លាប់ ហើយកងកម្លាំងសន្តិសុខឆ្លើយតបទៅនឹងការអំពាវនាវធ្វើប្រតិបត្តិការជួយសង្គ្រោះអ្នកដំណើរចំនួន០៩នាក់នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា។
ស្នងការទទួលបន្ទុកសន្តិសុខផ្ទៃក្នុង និងកិច្ចការផ្ទះនៅរដ្ឋ Kaduna និយាយថា អ្នកដំណើរទាំងនោះត្រូវគេចាប់ខ្លួនយកទៅនៅថ្ងៃអាទិត្យ ទី១៥ ពីឡានក្រុង ១៨កៅអីរបស់ពួកគេនៅតាមបណ្តោយផ្លូវ Kaduna-Abuja ។
លោកបន្ថែមថា អ្នកបើកបរ និងអ្នករួមដំណើរម្នាក់ត្រូវមនុស្សមិនស្គាល់អត្តសញ្ញាណចាប់ខ្លួននៅពេលពួកគេកំពុងប្រយុទ្ធគ្នាជាមួយកងទ័ពនៅតំបន់ Akilubu-Gidan Busa នៃរដ្ឋ Kaduna។ លោក Aruwan មានប្រសាសន៍ថា កងទ័ពនឹងបន្តខិតខំស្តារសន្តិសុខតាមបណ្តោយផ្លូវហាយវេឲ្យមានលក្ខណៈប្រសើរឡើង៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី ១៦ ខែវច្ឆិកា ឆ្នាំ២០២០