ឧត្តមសេនីយ៍អាមេរិកព្រមានថា ISIS នៅតែជាការគំរាមកំហែងយូរអង្វែងនៅអ៊ីរ៉ាក់ និងស៊ីរី

0

បើទោះបីជាក្រុម ISIS ត្រូវបានវាយប្រហារ និងរាយប៉ាយក៏ដោយក៏ក្រុមនេះមិនអាចត្រូវបានកម្ចាត់ទាំងស្រុងនោះឡើយរហូតដល់ពិភពលោករកវិធីផ្សះផ្សា និងការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនរាប់ពាន់នាក់ដែលផ្លាស់ទីលំនៅដោយសារសង្គ្រាមជាច្រើនឆ្នាំនៅអ៊ីរ៉ាក់ និងស៊ីរី។

ឧត្តមសេនីយ៍នាវាចរណ៍លោក Frank McKenzie មេបញ្ជាការនៃបញ្ជាការកណ្តាលអាមេរិកបាននិយាយថាគ្មានមធ្យោបាយយោធាណាមួយដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួននៅមជ្ឈឹមបូព៌ានិងជនភៀសខ្លួននៅក្រៅប្រទេសដែលកំពុងរង់ចាំការធ្វើមាតុភូមិនិវត្តន៍ឬការតាំងទីលំនៅថ្មីដែលនេះតំណាងឱ្យអ្វីដែលលោកហៅថាជាផលអកុសលនៃជម្លោះប្រដាប់អាវុធ ។

លោក McKenzie បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាជាតិស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប់ថាថ្ងៃនេះនៅទូទាំងប្រទេសស៊ីរី និងអ៊ីរ៉ាក់ការផ្លាស់ប្តូរទីលំនៅជាថ្មី និងប្រជាជនដែលស្ថិតនៅក្នុងជំរុំជនភៀសខ្លួនដែលជាចំណាប់ខ្មាំងនៃមនោគមន៍វិជ្ជា ISIS គឺជាការអភិវឌ្ឍគួរឱ្យព្រួយបារម្ភជាមួយនឹងផលប៉ះពាល់ជាសក្តានុពលនៃជំនាន់បច្ចុប្បន្ន។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here