ប៉ូលិស និងមន្ត្រីក្នុងតំបន់បាននិយាយថាបុគ្គលិកសន្តិសុខអ៊ីរ៉ាក់៦នាក់ និងជនស៊ីវិល៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយដែលធ្វើឡើងដោយក្រុមភេរវកម្ម ISIS ស្ថិតនៅភាគខាងជើងរដ្ឋធានីបាដាដ។
ប្រភពពីប៉ូលិសបាននិយាយថាគ្រាប់បែកដែលដាក់នៅតាមដងផ្លូវបានវាយប្រហារលើរថយន្តមួយគ្រឿង ហើយក្រុមសកម្មប្រយុទ្ធបានបើកការបាញ់ទៅលើក្រុមជួយសង្គ្រោះរបស់ប៉ូលិស និងកងកំលាំងប្រដាប់អាវុធរបស់រដ្ឋនៅពេលពួកគេទៅដល់កន្លែងកើតហេតុដែលមានចំងាយប្រហែល ២០០គីឡូម៉ែត្រពីរដ្ឋធានី។
លោក Mohammed Zidane អភិបាលក្រុង Zouiya ចម្ងាយ ៥០ គីឡូម៉ែត្រពីទីក្រុង Tikrit បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាសមាជិក ៤រូបនៃក្រុម IMIS និងប៉ូលិស ២នាក់បានស្លាប់រួមជាមួយជនស៊ីវិល ៣នាក់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០