ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍នេះបានសំដៅទៅលើសកម្មជនអ៊ីរ៉ាក់ម្នាក់ស្ថិតនៅភាគខាងត្បូងនៃប្រទេស។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថាគ្រាប់បែកកែច្នៃត្រូវបានគេដាក់នៅខាងក្រៅលំនៅដ្ឋានរបស់លោក Ammar Khazali ដែលត្រូវបានគេស្គាល់ថាជាអ្នករៀបចំបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងស្រុក Sonia នៃខេត្ត Diwaniyah។
ប្រភពក្នុងតំបន់បាននិយាយថាមិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេប៉ុន្តែការផ្ទុះបានបង្កការឱ្យមានការខូចខាតសម្ភារៈសំខាននៅក្នុងផ្ទះ។
គួររំលឹកថាចាប់តាំងពីការចាប់ផ្តើមធ្វើបាតុកម្មនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ក្នុងខែតុលាឆ្នាំ ២០១៩មក សកម្មជនអ៊ីរ៉ាក់រាប់សិបនាក់ត្រូវបានគេធ្វើឃាត រងរបួស ចាប់ជំរិតឬចាប់ខ្លួនដោយរដ្ឋាភិបាល។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០