ជនរងគ្រោះ​ពី​ការចាប់​ជំរិត១៩នាក់​ទទួលបាន​ការជួយ​សង្គ្រោះ​នៅក្នុង​រដ្ឋធានី ប្រទេស​នី​ហ្សេ​រី​យ៉ា

0

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៦ ខែវិច្ឆិកា​នេះ ប៉ូលិស​នី​ហ្សេ​រី​យ៉ាប​ញ្ជា​ក់ថា មនុស្ស​ចំនួន១៩នាក់​ដែល​ក្រុម​ប្រដាប់អាវុធ​បាន​ចាប់ជំរិត​នៅក្នុង​រដ្ឋធានី Abuja ទទួលបាន​ការជួយ​សង្គ្រោះ​មកវិញ​នៅក្នុង​ប្រតិបត្តិ​ការបាញ់​តបត​ជាមួយ​ក្មាន់កាំភ្លើង។

អ្នកនាំពាក្យ Mariam Yusuf មានប្រសាសន៍ថា មនុស្ស​ចំនួន០៣នាក់​ផ្សេងទៀត​ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​ចាប់ខ្លួន​នៅ​ថ្ងៃ​ពុធ។ អ្នកនាំពាក្យ​ប៉ូលិស​បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា កិច្ចប្រឹងប្រែង​កំពុង​បន្ត​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​គេ​ចាប់ខ្លួន​នៅតាម​ដងផ្លូវ Kwali ក្នុង​ទីក្រុង Abuja ។

ការចាប់​ជំរិត​មនុស្ស​ដើម្បី​លោះ​យកប្រាក់​បានក្លាយ​ទៅជា​រឿង​ធម្មតា​នៅក្នុង​ប្រទេសនី​ហ្សេ​រី​យ៉ា​ជាពិសេស​នៅ​ភាគ​ខាងជើង​ទីក្រុង Kaduna លើ​ដងផ្លូវ​ទៅ​ទីក្រុង Abuja។

ជាធម្មតា ជនរងគ្រោះ​ត្រូវគេ​ដោះលែង​ដោយ​គ្មាន​គ្រោះថ្នាក់​ក្រោយពី​ធ្វើការ​បង់ថ្លៃ​លោះ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here