ក្រុមអ្នកឃ្លាំមើលសង្គ្រាមបាននិយាយកាលពីថ្ងៃពុធនេះថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលមួយយប់បានសម្លាប់អ្នកប្រយុទ្ធយ៉ាងហោចណាស់៨នាក់ដែលកំពុងប្រតិបត្តិការនៅក្នុងកងជីវពលដែលគាំទ្រដល់អ៊ីរ៉ង់។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថាការវាយប្រហារនេះកើតឡើងនៅជិតរដ្ឋធានីដាម៉ាស់ដោយបានកំណត់គោលដៅលើឃ្លាំងអាវុធ និងទីតាំងដែលកាន់កាប់ដោយកងកម្លាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តលីបង់របស់ពួកគេ ប៉ុន្តែសញ្ជាតិនៃយុទ្ធជនដែលបានស្លាប់មិនបានដឹងភ្លាមៗនៅឡើយទេ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០