ភេរ​វករ al-Shabab ចំនួន ១០នាក់ ត្រូវ​កងកម្លាំង​សម្លាប់​នៅ​ប្រទេស​សូ​ម៉ាលី

0

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ម្សិលមិញ ភេរ​វករ al-Shabab ចំនួន ១០នាក់ ត្រូវបាន​កងកម្លាំង​សម្លាប់​ក្នុង​ប្រតិបត្តិ​ការវាយប្រហារ​តាម​អាកាស​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​សូ​ម៉ាលី។

ក្រសួង​ព័ត៌មាន​សូ​ម៉ាលី​និយាយថា ការវាយប្រហារ​តាម​អាកាស​ចំនួន០២លើក ធ្វើឡើង​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​មេបញ្ជាការ​អាហ្វ្រិក (Africom) កំណត់​គោលដៅ​ទៅលើ​រោងចក្រ​ផលិត​គ្រឿងផ្ទុះ និង​កន្លែង​ស្តុក​ទុក​របស់​ក្រុម​សកម្មប្រយុទ្ធ al-Shabab នៅ​ជិត​តំបន់ Jillib ។

មន្ត្រី​ក្រសួង​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ​ថា៖“ការវាយតម្លៃ​ដំបូង​បង្ហាញថា ការវាយប្រហារ​តាម​អាកាស​បានសម្លាប់​សមាជិក​សកម្មប្រយុទ្ធ​អាល់​សា​បាប (al-Shabab) ចំនួន ១០ នាក់

ក្រសួង​បន្ថែមថា រដ្ឋាភិបាល​សហព័ន្ធ​នៃ​ប្រទេស​សូ​ម៉ាលី ដោយមាន​ការគាំទ្រ​ពី​អន្តរជាតិ បាន​បន្ត​ដាក់​សម្ពាធ​ជាប្រចាំ​ទៅលើ​សកម្មប្រយុទ្ធ​អាល់​សា​បាប ដើម្បី​ទប់ស្កាត់​មហិច្ឆតា​របស់​ក្រុម​នោះ​មិនឱ្យ​ធ្វើការ​វាយប្រហារ​ទាំ​ង​ក្នុង និង​ក្រៅ​ព្រំដែន​របស់​ប្រទេស​សូ​ម៉ាលី។

ក្រុម​ជ្រុលនិយម​ត្រូវ​កងកម្លាំង​បណ្តេញ​ចេញពី​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ​ក្នុង​ឆ្នាំ២០១១ ប៉ុន្តែ​ពួកគេ​នៅតែ​បន្តធ្វើ​ការគ្រប់គ្រង​តាម​តំបន់​ជនបទធំៗ និង​នៅតែ​បន្តធ្វើ​ការគំរាមកំហែង​ចំពោះ​សន្តិភាព​នៅក្នុង​ប្រទេស​សូ​ម៉ាលី ខណៈដែល​សកម្មប្រយុទ្ធ​ទាំងនោះ​ធ្លាប់ធ្វើ​ការវាយប្រហារ​នៅក្នុង​ប្រទេស​សូ​ម៉ាលី និង​ប្រទេសជិតខាង​កេ​ន​យ៉ា៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here