ក្រុមហ៊ុន Facebook Inc បាននិយាយថា អ្នកប្រើប្រាស់មួយចំនួនកំពុងប្រឈមបញ្ហាខណៈពេលផ្ញើសារលើ Messenger និង Instagram និងសេវាកម្មសហការការិយាល័យនៅកន្លែងធ្វើការរបស់ខ្លួន។
គេហទំព័រតាមដានការដាច់ភ្លើង Downdetector.com បានបង្ហាញថា មានអ្នកប្រើប្រាស់ ច្រើនជាងចំនួន១៨០០ករណីបានរាយការណ៍ពីបញ្ហាលើកម្មវិធីផ្ញើសារ Messenger និងមានរបាយការណ៍ចំនួន៣៥០នៅរាយការណ៍ពីបញ្ហាលើ Instagram ។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា៖ “យើងកំពុងធ្វើការដើម្បីធ្វើឱ្យប្រតិបត្តិការគ្រប់យ៉ាងវិលមករកសភាពដើមវិញឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន” ។
ប្រភពព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០
ប្រែសម្រួលប៉ោក៖ លក្ខិណា