ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនឹងត្រូវ​ប្រឈម​នឹង​ការផាកពិន័យ ៦% ប្រសិនបើ​រំលោភច្បាប់​ថ្មី​របស់​សហភាព​អ៊ឺរ៉ុប

0

ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗដូចជា​ហ្គូ​ហ្គោល និង​ហ្វេ​ស​ប៊ុ​ក​នឹងត្រូវ​ប្រឈម​នឹង​ការផាកពិន័យ​រហូតដល់ ៦ ភាគរយ​នៃ​ចំណូល​ប្រសិនបើ​ពួកគេ​មិន​ដោះស្រាយ​ទៅលើ​បញ្ហា​មាតិកា​ដែល​ខុសច្បាប់ និង​លាតត្រដាង​បន្ថែមទៀត​អំពី​ការផ្សាយពាណិជ្ជកម្ម​នៅលើ​វេទិកា​របស់​ពួកគេ​ក្រោម​សេចក្តីព្រាងច្បាប់​សហភាព​អឺរ៉ុប។

ខ្សែបន្ទាត់​ដ៏​តឹងរឹង​របស់​សហភាព​អ៊ឺរ៉ុប​ដែល​គ្រោង​នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយ​កើតឡើង​ចំពេល​មានការ​ត្រួតពិនិត្យ​បទ​ប្បញ្ញត្តិ​ដែល​កំពុង​កើនឡើង​នៅ​ទូទាំង​ពិភពលោក​នៃ​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា និង​ការគ្រប់គ្រង​ទិន្នន័យ និង​ការចូល​ទៅកាន់​វេទិកា​ជាច្រើន​របស់​ពួកគេ។ ប្រធាន​ឌីជីថល​សហភាព​អឺរ៉ុប​លោក Thierry Breton ដែល​បាន​សង្កត់ធ្ងន់ថា​ក្រុមហ៊ុនធំៗគួរតែ​ទទួលខុសត្រូវ​បន្ថែមទៀត​នឹង​បង្ហាញ​សេចក្តីព្រាងច្បាប់​ដែល​គេ​ស្គាល់​ថា​ច្បាប់​សេវាកម្ម​ឌីជីថល (DSA) នៅ​ថ្ងៃទី ១៥ ខែធ្នូ​នេះ។

ឯកសារ​គណៈកម្មាការ​ស្តីពី DSAដែល​ត្រូវបាន​មើលឃើញ​ដោយ​រ៉​យ​ទ័​រ​ដែល​កំណត់​ទៅលើ​អន​ឡាញ Platformsធំៗដែលមាន​អ្នកប្រើប្រាស់​ជាង ៤៥ លាន​នាក់​ស្មើនឹង ១០ ភាគរយ​នៃ​ប្រជាជន​របស់​អឺរ៉ុប។ ឯក​សារបាន​និយាយថា​កាតព្វកិច្ច​បន្ថែម​ដែល​ត្រូវបាន​ដាក់​លើ​វេទិកាធំៗទាំងនេះ​ដើម្បី​ដោះស្រាយ​កង្វល់​គោលនយោបាយ​សាធារណៈ និង​ហានិភ័យ​ជា​ប្រព័ន្ធ​ដែល​បង្កឡើង​ដោយ​សេវាកម្ម​ជាច្រើន​របស់​ពួកគេ។

ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​នេះ​ត្រូវ​ដោះស្រាយ​ទៅលើ​មាតិកា​ខុសច្បាប់​ដូចជា​ការនិយាយ​ស្អប់ និង​ការរំលោភបំពាន​ផ្លូវភេទ​ទៅលើ​កុមារ ការប្រើប្រាស់​វេទិកា​របស់​ពួកគេ​មិន​ត្រឹមត្រូវ​ដែល​រារាំង​សិទ្ធិ​មូលដ្ឋាន និង​ការរៀបចំ​ដោយ​ចេតនា​នៃ​វេទិកា​ជាច្រើន​ដូចជា​ការប្រើប្រាស់​នូវ Bots ដើម្បី​ជះឥទ្ធិពល​ដល់​ការបោះឆ្នោត និង​សុខភាព​សាធារណៈ។ សវន​ករ​ឯករាជ្យ​ជាច្រើន​នឹង​ឃ្លាំមើល​ការអនុលោម​តាម​បណ្តា​ប្រទេស​សហភាព​អ៊ឺរ៉ុប​អោយ​អនុវត្ត​តាមច្បាប់​ទាំងនេះ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here