លោក Ruhollah Zam ត្រូវបានផ្តន្ទាទោសប្រហារជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់ពីបទដើរតួក្នុងការបះបោរកុបកម្មហិង្សា។
សហគមន៍អ៊ឺរ៉ុបថ្កោលទោសចំពោះទង្វើនេះយ៉ាងម៉ឺងម៉ាត់ និងរំលឹកជាថ្មីម្តងទៀតនូវការជំទាស់ របស់ខ្លួនចំពោះការប្រើប្រាស់ទណ្ឌកម្មដែលស្ថិតនៅក្នុងក្រោមកាលៈទេសៈណាក៏ដោយ។
វាជាការចាំបាច់ផងដែរសម្រាប់អាជ្ញាធរអ៊ីរ៉ង់ក្នុងការលើកស្ទួយសិទ្ធិត្រឹមត្រូវតាមនីតិវិធីរបស់បុគ្គលដែលត្រូវបានចោទប្រកាន់ និងបញ្ឈប់ការអនុវត្តការប្រើប្រាស់ចម្លើយសារភាពតាមទូរទស្សន៍ដើម្បីបង្កើត និងចាប់ពិរុទ្ធភាពរបស់ពួកគេ។
សហគមន៍អ៊ឺរ៉ុបជឿជាក់ថាការកាត់ទោសប្រហារជីវិតគឺជាការដាក់ទណ្ឌកម្មឃោរឃៅ និងអមនុស្សធម៌ដែលមិនបានអនុវត្តដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម។
សហគមន៍អ៊ឺរ៉ុបអំពាវនាវឱ្យអ៊ីរ៉ង់ចៀសវាងការកាត់ទោសប្រហារជីវិតណាមួយនាពេលអនាគតនិងបន្តអនុវត្តគោលនយោបាយឱ្យបានខ្ជាប់ខ្ជួនឆ្ពោះទៅរកការលុបបំបាត់ទោសប្រហារជីវិត។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០