ខ្មាន់កាំភ្លើង​សម្លាប់​មនុស្ស០៧នាក់ ចាប់ខ្លួន​មនុស្ស០៤នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា

0

នៅ​ថ្ងៃ​អង្គារ អាជ្ញាធរ​នៅ​ភាគ​ខាងជើង​រដ្ឋ Kaduna ក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា​និយាយថា ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​វាយប្រហារ​លើ​សហគមន៍ Gbaja ដោយបាន​សម្លាប់​មនុស្ស​ចំនួន០៧នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន០៤នាក់​ផ្សេងទៀត​រងរបួស​ក្នុងស្ថានភាព​ផ្សេងគ្នា។

លោក Samuel Aruwan ស្នងការ​ទទួលបន្ទុក​សន្តិសុខ​ផ្ទៃក្នុង និង​កិច្ចការ​ក្នុង​តំបន់​មានប្រសាសន៍ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ។ លោក​បន្ថែមថាកម្លាំង​សន្តិសុខ​បើក​ការស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​នោះ។

លោក​អះអាងថា ខ្មាន់កាំភ្លើង​ចាប់ខ្លួន​មនុស្ស​ចំនួន០៤នាក់​នៅក្នុង​តំបន់​តែមួយ។ យោងតាម​ប្រភព​ទិន្នន័យ​ផ្លូវការ​បានឱ្យដឹងថា នៅ​ចន្លោះ​ថ្ងៃទី១៨ និង២០ ខែធ្នូ យ៉ាងហោចណាស់​មនុស្ស​ចំនួន១៤នាក់​ស្លាប់​ក្រោម​ដៃ​របស់​ខ្មាន់កាំភ្លើង​នៅក្នុង​តំបន់​ចំនួន០៣របស់រដ្ឋាភិបាល៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here