ការវាយប្រហារ​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​សម្លាប់​ជន​ស៊ីវិល​ចំនួន ៧០នាក់

0

នៅ​ថ្ងៃ​សៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១ មានការ​វាយប្រហារ​មួយ​កើតឡើង​នៅ​ភូមិ Tchombangou និង Zaroumdareye ភាគ​ខាងលិច​តំបន់ Tillabery ក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា ដែលជា​តំបន់​នៅជាប់​ព្រំដែន​ប្រទេស​ម៉ាលី។ ការវាយប្រហារ​នោះ​សម្លាប់​ជន​ស៊ីវិល​ចំនួន៧០នាក់ និង​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ចំនួន២០នាក់​ផ្សេងទៀត​រងរបួស។

ប្រភព​ដដែល​បន្ថែមថា ក្រុម​អ្នក​វាយប្រហារ​ដែលមាន​ចំនួន​ច្រើន​ម៉ូតូ​ធ្វើការ​វាយប្រហារ​សងសឹក​ក្រោយពី​សមាជិក​ចំនួន០២នាក់​របស់​ពួកគេ​ត្រូវ​អ្នកភូមិ​សម្លាប់​នៅពេលដែល​ពួកគេ​កំពុង​វាយប្រហារ​ក្នុងភូមិ​នៅ​ព្រឹក​ថ្ងៃ​ដដែល។

គួរ​រំលឹក​ផងដែរ​ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ផ្នែក​មួយ​នៃ​ប្រទេសនី​ហ្សេ​រី​យ៉ា​បាន​រងគ្រោះ​ពី​ការវាយប្រហារ​ដ៏​សាហាវ​ជាច្រើន៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here