សកម្មប្រយុទ្ធ​សរុប០៤នាក់ និង​ទាហាន​សរុប០២នាក់​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នៅ​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រី

0

ក្រសួងការពារជាតិ​អាល់​ហ្សេ​រី​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅ​ថ្ងៃអាទិត្យទី០៣ ខែមករា មាន​ប្រតិបត្តិ​ការប្រឆាំង​ភេ​វរ​កម្ម​មួយ​ធ្វើឡើង​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេសអាល់​ហ្សេ​រី​ដោយបាន​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ​សរុប​ចំនួន០២នាក់​បន្ថែមទៀត និង​បណ្តាល​ឲ្យ​ទាហាន​ចំនួន០១នាក់​ស្លាប់។

នៅក្នុង​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា នៅក្នុង​ប្រតិបត្តិ​ការលើក​ទី​ពីរ(ថ្ងៃអាទិត្យ)នៃប្រតិបត្តិ​ការស្វែងរក​កងកម្លាំង​បាន​កំចាត់​ភេរ​វករ​ចំនួន០២នាក់ ខណៈ​ទាហាន​ចំនួន០១នាក់​ត្រូវ​ភេរវ​ករ​សម្លាប់​នៅ​រសៀល​ថ្ងៃអាទិត្យ ។

សូមបញ្ជាក់​ផងដែរ​ថា អង្គភាព​ប្រឆាំង​ភេរវកម្ម​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​ស្រាវជ្រាវ​មួយ​នៅ​ថ្ងៃ​សៅរ៍ ទី០២ ខែមករា ដើម្បី​តាមដាន​ក្រុម​ភេរ​វករ​មួយក្រុម​ក្នុងព្រៃ​ក្រាស់​នៅក្នុង​ទីក្រុង Messelmoun។ ទីក្រុង​នោះ​ស្ថិតនៅលើ​ភ្នំ​ក្នុង​ខេត្ត Tipaza ដែលមាន​ចម្ងាយ៦៥គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង Algiers ក្នុងប្រទេស​អាល់​ហ្សេ​រី។ កងកម្លាំង​បានសម្លាប់​សមាជិក​សក​ម្ម​ប្រយុទ្ធ​ចំនួន០២នាក់ ហើយ​ក៏មាន​ទាហាន​ចំនួន០១នាក់​ស្លាប់​នៅក្នុង​ប្រតិបត្តិការ​នៅ​ថ្ងៃ​សៅរ៍​នោះ​ផងដែរ។

ក្រសួងការពារជាតិ​ប្រកាសថា សរុបមក​នៅក្នុង​ប្រតិបត្តិការ​ទាំងពីរ​ថ្ងៃ មាន​ភេរ​វករ​ចំនួន០៤នាក់​ត្រូវ​កងកម្លាំង​បាញ់សម្លាប់ និង​ទាហាន​ចំនួន០២នាក់​ស្លាប់​នៅក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here