ទាហាន៣នាក់ និង​ជន​ស៊ីវិល​ស្លាប់​ក្នុង​ហេតុការណ៍​វាយឆ្មក់​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន

0

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ខែមករា  មានការ​វាយឆ្មក់​លើ​ទាហាន និង​ជន​ស៊ីវិល​នៅក្នុង​ខេត្ត Lanao del Norte  ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ដោយ​បណ្តាល​ឲ្យ​ទាហាន​ចំនួន៣នាក់ ស្លាប់ និង​ជន​ស៊ីវិល​ចំនួន១នាក់​ផ្សេងទៀត​រងរបួស។

ប្រភពព័ត៌មាន​ពី​យោធា​បញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្ថិតនៅលើ​ម៉ូតូ​ពីរ​គ្រឿង​ឆ្ពោះទៅកាន់​ផ្សារ​អំឡុង​ពេលដែល​ពួកគេ​រង​ការវាយប្រហារ​ពី​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ម៉ោង​ប្រហែល ៨និង៤៥នាទី​ព្រឹក​ម៉ោង​នៅ​ជិត​ព្រំដែន​រវាង​ទីក្រុង Poona Piagapo និង Pantao Ragat ។

ប្រភព​បន្ថែមថា ជនរងគ្រោះ​ទាំង៤នាក់​បាន​រត់គេច​ពី​ការវាយប្រហារ​ដំបូង ហើយ​ក្រោយមក​បាន​លាក់ខ្លួន​នៅ​ពីក្រោយ​ឡាន​ដឹកទំនិញ។ ប៉ុន្តែ​អ្នក​វាយប្រហារ​បាន​បាញ់រះ​ទៅលើ

រថយន្ត​ទាំងនោះ​ដែល​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ទាំងនោះ​បើករថយន្ត​ក្នុង​ល្បឿន​លឿន និង​ទុក​ឲ្យ​ជនរងគ្រោះ​ទាំង៤នាក់​នៅ​កណ្តាលវាល។

យោធា​និយាយថា ការស៊ើបអង្កេត​កំពុងដំណើរការ​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​វាយប្រហារ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃ១៤ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here