កងទ័ពលីបង់ប្រកាសនៅថ្ងៃច័ន្ទ ទី០២ ខែកុម្ភៈថា កងកម្លាំងរបស់ខ្លួនចាប់ខ្លួនជនជាតិលីបង់ និងស៊ីរីចំនួន១៨នាក់នៅក្នុងតំបន់ Arsal និង Baalbek ពីបទជាសមាជិករបស់រដ្ឋអ៊ីស្លាម (IS) ។
ប្រជាជនដែលសមត្ថកិច្ចចាប់ខ្លួនទាំងនោះបានសារភាពថា ពួកគេពិតជាសមាជិករបស់ក្រុមឧទ្ទាម IS ហើយពួកគេថែមទាំងបានរៀបចំគម្រោងវាយប្រហារភេរវកម្ម។ លើសពីនេះកងទ័ពលីបង់បានដកហូតអាវុធ និងគ្រាប់រំសេវមួយចំនួន និងនៅតែបន្តតាមរកទីតាំងលាក់ខ្លួនរបស់មាជិកភេរវករដែលនៅសេសសល់។
សមាជិកឧទ្ទាមដែលសមត្ថកិច្ចចាប់ខ្លួនទាំងនោះត្រូវបញ្ជូនទៅកាន់ស្ថាប័នតុលាការដើម្បីធ្វើការស៊ើបអង្កេត និងទទួលចំណាត់ការនីតិវិធីច្បាប់ផ្សេងទៀត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១









