ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ថា កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសយេម៉ែននិយាយថាពួកគេស្ទាក់ចាប់យន្តហោះដ្រូនជាលើកទី២នៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ខណៈដែលយន្តហោះដ្រូននោះបញ្ជាដោយកងជីវពល Houthis ឆ្ពោះទៅតំបន់ភាគខាងត្បូងនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។
យន្តហោះដ្រូនទី១ត្រូវកងកម្លាំងចម្រុះកម្ទេចចោលនៅព្រឹកថ្ងៃអាទិត្យ ខណៈវាហោះសំដៅទៅតំបន់ភាគខាងត្បូងនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ អ្នកនាំពាក្យលោក Turki Al-Malki បន្តការចោទប្រកាន់របស់លោកប្រឆាំងនឹងកងជីវពល Houthi ពីបទ “កំណត់គោលដៅទៅលើជនស៊ីវិល និងទីតាំងរបស់ស៊ីវិលជាប្រព័ន្ធ និងដោយចេតនា។
កម្លាំងចម្រុះនឹងបញ្ចប់សង្គ្រាមនៅក្នុងប្រទេសយេម៉ែនរបស់ខ្លួននៅខែក្រោយដែលជាឆ្នាំទី៦ នៃសង្គ្រាមជាមួយប្រឆាំងនឹងកងជីវពល Houthi ក្នុងកិច្ចការគាំទ្ររដ្ឋាភិបាលយេម៉ែនលោក Abd-Rabbu Mansour Hadi ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្អៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១