អាជ្ញាធរក្នុងតំបន់និយាយនៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈថា មនុស្សចំនួន០២នាក់ស្លាប់ និង០៣នាក់ផ្សេងទៀតរងរបួសពីហេតុការណ៍ផ្ទុះមួយក្នុងទីក្រុង Benxi នៅខេត្ត Liaoning ភាគឥសានប្រទេសចិន។
ការផ្ទុះនេះកើតឡើងនៅម៉ោងប្រមាណ១០និង៥០នាទីព្រឹកថ្ងៃអង្គារម្សិលមិញនេះក្នុងសិក្ខាសាលារបស់ក្រុមហ៊ុនឱសថមួយនៅទីក្រុង Benxi នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ក្នុងទីក្រុង។
អ្នករងរបួសធ្ងន់ចំនួន០២នាក់ពីហេតុការណ៍ផ្ទុះនោះស្លាប់នៅក្នុងមន្ទីរពេទ្យបើទោះបីជាមានការព្យាបាលបន្ទាន់ក៏ដោយ។
ការស៊ើបអង្កេតពីឧប្បត្តិហេតុកំពុងដំណើរការ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១