មេបញ្ជាការសំខាន់តាលីបង់ ១នាក់ស្លាប់ ក្នុងប្រតិបត្តិការរបស់កម្លាំងរដ្ឋាភិបាលនៅប្រទេសអាហ្វហ្គានីស្ថាន

0

កម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានគាំទ្រដោយយន្តហោះប្រយុទ្ធវាយប្រហារលើទីជម្រករបស់សមាជិកតាលីបង់ក្នុងស្រុក Qaisar នៃខេត្ត Faryab ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ ប្រតិបត្តិការនោះសម្លាប់សមាជិកតាលីបង់ចំនួន៦នាក់ ដោយក្នុងចំណោមអ្នកស្លាប់នោះមានមួយនាក់ជាមេបញ្ជាការតាលីបង់។

យោងតាមសេចក្តីថ្លែងការណ៍បញ្ជាក់ឲ្យដឹងថា កម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានធ្វើប្រតិបត្តិការបង្ក្រាបនៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ សម្លាប់សមាជិកក្រុមបះបោរចំនួន៦នាក់ និងបណ្តាលឲ្យសមាជិកតាលីបង់ចំនួន១១នាក់ផ្សេងទៀតរងរបួស។

លោក Mullah Nasir Faryabi ជាមេបញ្ជាការសំខាន់របស់ក្រុមតាលីបង់នៅក្នុងខេត្តក៏ស្ថិតនៅក្នុង​ចំណោមអ្នកស្លាប់​ទាំង ៦នាក់នោះ។

យោងតាមការលើកឡើងក្នុងសេចក្ដីថ្លែងការណ៍បញ្ជាក់ឲ្យដឹងថា លោក Mullah Nasir Faryabi ធ្លាប់បម្រើការជាប្រធានមណ្ឌលឃុំឃាំងតាលីបង់នៅក្នុងខេត្តាខេត្ត Faryab។

ប្រតិបត្តិការមួយនេះបានកម្ចាត់បុគ្គលដែលជាឧបសគ្គដ៏ធំមួយក្នុងក្រុមប្រដាប់អាវុធនៅតំបន់ភាគខាងជើង៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua  ចុះផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here