បុរស៤នាក់ទៀត ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងឧប្បត្តិហេតុមួយ ដែលក្រុមបុរសពាក់ម៉ាស់មុខ នៅទីក្រុង Belfast ភាគខាងកើត នៅក្នុងខែនេះ។
កាលពីថ្ងៃពុធ បុរសទាំងនោះមានវ័យ៣៣ឆ្នាំ, ៣៥ឆ្នាំ, ៤៦ឆ្នាំ, និង៥៤ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទសង្ស័យភេរវកម្ម និងបទល្មើសពាក់ព័ន្ធផ្សេងទៀត។
ប៉ូលិសកំពុងតែស្វែងរកនៅទីតាំង នៅ Belfast ភាគខាងកើត និង Newtownards។
បុរស៣នាក់ ត្រូវបង្ហាញខ្លួន នៅក្នុងតុលាការទាក់ទងនឹងហេតុការណ៍នេះ កាលពីសប្តាហ៍មុន។ ដែលត្រូវបានផ្សារភ្ជាប់នៅក្នុងតុលាការទៅក្រុមអ្នកស្ម័គ្រចិត្ត Ulster (UVF) ។
មនុស្សរាប់សិបនាក់ ត្រូវគេថតជាខ្សែអ៊ីឌីអូសកម្មភាពដើរនៅក្នុង Pitt Park off នៅថ្ងៃទី២ ខែកុម្ភៈ។
លោកស្នងការរង John McVe បាននិយាយថា “ការស៊ើបអង្កេតរបស់យើង ចំពោះការប្រមូលផ្តុំនៅឧទ្យាន Pitt Park និងសកម្មភាពដែលភ្ជាប់ទៅនឹង UVF ទីក្រុង Belfast ភាគខាងកើតកំពុងបន្ត និងការចាប់ខ្លួនថ្ងៃនេះ ត្រូវក្រោមច្បាប់ភេរវកម្ម។
លោកបាននិយាយថា បុរសទាំងនោះត្រូវបានគេចាប់ខ្លួន ទៅស្ថានីយ៍ប៉ូលិសផ្លូវ Musgrave នៅទីក្រុង Belfast សំរាប់ធ្វើការសាកសួរ។
“ខ្ញុំនឹងបន្តអំពាវនាវដល់អ្នកណាម្នាក់នៅក្នុងសហគមន៍ ដែលមានព័ត៌មាន ឬខ្សែរវីដេអូទាក់ទងនឹងឧប្បត្តិហេតុនេះ ឬបទឧក្រិដ្ឋនៅក្នុងតំបន់ សូមធ្វើការទាក់ទងមកប៉ូលិស”
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១